Wednesday, May 5, 2021

ក្រសួង​​សុខាភិបាល​​គួរតែកែ​លម្អ​ការ​​ព្យាបាល​នៅចំនុចខ្វះខាតខ្លះៗ

កាលពី​យប់ថ្ងៃទី៣ ខែឧសភា បុគ្គលិក​សុខាភិបាល​ផ្នែកដឹក​អ្នក​ជំងឺកូវីដ-១៩​ បាន​ថតវីដេអូ​ផ្សាយ​ផ្ទាល់ តាម​បណ្ដាញ​សង្គ​ម​ហ្វេសប៊ុក ឃើញអ្នក​ជំងឺ ២០​ នាក់ ដែល​មិន​បាន​ចូល​សម្រាក​ព្យាបាល​ និង​ត្រូវ​នាំ​គ្នា​សម្រាន្ត​ហាល​សន្សើម នៅ​លើ​ស្មៅ ក្នុង​បរិវេណ​ស្ដាត ពេញ​មួយ​យប់​ និង​អត់បាយ​ក្រហាយ​ទឹក ព្រោះ​គ្មាន​អ្នក​យក​ចិត្តទុក​ដាក់​ពួកគាត់។ បុគ្គលិក​ពេទ្យរូប​នោះ ថា​ខ្លួន​ជា​មន្រ្តី​តូចតាច​ ស្មើនឹង​អំបាត​របស់​គេ​ទេ គ្មាន​អ្វីអាច​ជួយ​អ្នក​ជំងឺ​បាន​ក្រៅពី​ជួយផ្សាយ​ផ្ទាល់​បែប​នេះ ​ដើម្បី​ឲ្យ​អ្នក​ថ្នាក់​លើ​ឃើញ​ និង​ដឹង​តែ​ប៉ុណ្ណោះ៖ «ពួកគាត់​ពីភូមិដំណាក់ធំបី ២០ នាក់យប់មិញ អត់​ទាន់​មាន​កន្លែង​សម្រាក​ទេ។ សម្រាក​នៅលើសួន​ ព្រោះ​ពួកគាត់​ឃើញឡា​ន​ពួក​យើង​ចូលមក​ គាត់​ស្ទុះមក​កន្លែង​សួន មក​ទាំង​អស់​គ្នា​ដែរ។ ផ្សាយ​ផ្ទាល់ (live) បែប​នេះទៅ​ឲ្យ​ខាងលើ​គាត់​មើល​ឃើញ ​គាត់​ដឹង​ថា ពួកគាត់​មក​ដល់នេះ​យ៉ាង​ម៉េច។ បើបែបនេះ​ឲ្យ​ពួកគាត់​សម្រាក​នៅផ្ទះទៅ​ល្អ​ជាង។ បើនៅ​ផ្ទះ​ទោះបី​ពួកគាត់​អត់​មាន​អ្វីហូប ក៏ពួកគាត់​មាន​ជម្រក​ត្រឹមត្រូវ​នោះ​ដែរ។​ ដល់​ពេល​លើក​ក្រោយ​ហៅ​អ្ន​ក​ជំងឺមក អ្នកជំងឺ​អ្នក​មក​ព្យាបាល​តាំង​ខឹង​អ្នក​ជំងឺ​ទៀត​ហើយជាមួយ​គ្នា​នេះ អ្នកជំងឺថ្មីៗ​បន្ថែម​ជិត ១០ ឡាន​ទៀត​ ក៏គេ​មិន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​កន្លែង​ព្យាបាល​ភ្លាមៗ​ដែរ។ អ្នកជំងឺថ្មី​ទាំង​នោះ មានទាំង​មនុស្ស​ចាស់ កូនក្មេង ស្ត្រីមាន​ផ្ទៃ​ពោះ​ផង។​ ពួកគាត់​ត្រូវ​អង្គុយ​ក្នុង​ឡាន រង់​ចាំ​ច្រើន​ម៉ោង ទើប​មាន​ការ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ខាង​ក្នុង​ទីតាំង​ព្យាបាល។




លោក​ លើក​ទឹក​ចិត្ត​ឲ្យ​រដ្ឋាភិបាល​ដក​មន្ត្រី​អសមត្ថភាព​ទាំង​នោះចេ​ញ​និង​ត្រូវ​យក​អ្នក​មាន​សមត្ថភាព​គ្រប់​វិស័យ​មក​ចូលរួម​ជួយ ទើប​អាច​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​បាន៖ «ខ្លះអត់​ទឹក​ហូប​ហ្នឹង ក្នុង​ឡាន​ហ្នឹង។ រ៉ៃអង្គាស​លុយ​គ្នា​ទិញ​ទឹក។ អ៊ីចឹងទេ ​យើង​គួរ​ណា​រៀបចំ​អាហ្នឹង ហើយ​អាណិត​អ្នក​ជួរ​មុខ​ហ្នឹង។ ខ្ញុំសូម​សំណូមពរ​ដដែល​សូម​ឲ្យរក​អ្នក​ជំនាញៗ ពូកែ​ខាង​អ្វី ឲ្យ​មក​ជួយ។ ពូកែខាង​ព័ត៌មាន ឲ្យមក​ជួយ​ខាងព័ត៌មាន។ ពូកែខាង​IT ជួយIT។ ពូ​កែខាង​ប្រមូល​ផ្ដុំអ្នក​ជំងឺ​ឲ្យ​មក​ប្រមូល​ផ្ដុំអ្នក​ជំងឺ។ ពូកែខាង​ធ្វើតេស្ត​ឲ្យមក​ធ្វើតេស្តR​apid test។ បើមិន​អ៊ីចឹង​ទេ ​ខ្ញុំ​មើល​ទៅច្របូក​ច្របល់​វ៉ល់វ៉ក់នៅហ្នឹង ហើយមិ​នដឹ​ង​ថា ប្រមុខ​រដ្ឋាភិបាល លោក​បាន​ឃើញ ​ឬក៏​ក្រសួង​បាន​ឃើញ​ទេ។ អាហ្នឹង​ខ្ញុំវាយ​តម្លៃទៅ​ ដូចថា ជា​រឿង​បុគ្គ​ល​ទាំងអស់»។​ (Source: camnews.org)

No comments:

Post a Comment